ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ

នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំដោយដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលមន្ត្រីរាជការ ដែលបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពង្រឹងធនធានមនុស្ស សមត្ថភាពស្ថាប័ន និងលើកទឹកចិត្តដល់មន្ត្រី ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំអោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ធ្វើការសហការគ្នា ផ្អែកលើភាពជាក់ស្តែងនិយម និងសមូហភាព ដើម្បីអោយស្ថាប័ន ក្លាយជាស្ថាប័នរឹងមាំ និងគំរូ ។

២៤ មករា ២០២៤

#ams1minute

ads banner