ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំ ស្ដីពីការស្នើសុំបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចំនួន ៧ ទីតាំង នៅក្នុងខេត្តកំពង់ធំ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានចូលរួមប្រជុំពិនិត្យការស្នើសុំបង្កើត ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៧ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងល្វា និងឃុំក្រលា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការ ក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សា និងពិនិត្យបែងចែកឱ្យបានច្បាស់លាស់ត្រឹមត្រូវនូវតំបន់ព្រៃការពារ គម្របព្រៃ ព្រៃសហគមន៍ និងទីតាំងស្ថានីយ។ ចំពោះទីតាំងស្ថានីយទាំង៧ ឯកឧត្តមរដ្ឋមន្ដ្រី តម្រូវឱ្យយកចិត្តទុកដាក់លើយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់សង្គមជាតិពិតប្រាកដ ។

សូមជម្រាបជូនថា យោងលិខិតលេខ១៤៥ សជណ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យកែសម្រួលព្រំប្រទល់នៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលកំណត់ដោយអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការកាត់ផ្ទៃដីទំហំ ២៨៤.០១៤ហិកតា ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្ត ដែលក្នុងនោះផ្ទៃដីផ្នែកខាងលើក្នុងខេត្តកំពង់ធំ មានសរុបទំហំ ៤២.៦៨០ហិកតា ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner