សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបិទផ្លាកសញ្ញា ចរាចរណ៍ នៅតាមសាលារៀន
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន ណែនាំ និងជំរុញដល់មន្រ្តីជំនាញឱ្យសហការជាមួយលោកគ្រូ អ្នកគ្រូនៅតាម សាលារៀនផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ សិស្សា នុសិស្សចាប់ពី សាលាបឋមសិក្សាឡើងទៅ ដើម្បីឱ្យសិស្សទាំងនោះបានយល់ ដឹង ពីផ្លាកសញ្ញាចរាចរណ៍ សំដៅធ្វើយ៉ាងណាឈាន ទៅកាត់បន្ថយគ្រោះ អត្រាថ្នាក់ចរាចរណ៍លើដងផ្លូវនាពេលអនាគត។
សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជា អធិបតីក្នុង ពិធី សម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សាមួយខ្នង មានបីបន្ទប់និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុង ភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី ព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៤។
សម្ដេចក្រឡាហោម សខេង បានបន្តដោយណែនាំដល់មន្រ្តីជំនាញនិង អាជ្ញាធរពាក់ព័ន្ធឱ្យយកផ្លាកសញ្ញាចរាចរណ៍ ផ្លូវគោកទៅបិទ បង្ហាញ នៅតាមសាលារៀន ជាពិសេសសាលាកម្រិតបឋមសិក្សា ដើម្បីឱ្យ ក្មេងៗបានយល់ដឹងពីសញ្ញាចរាចរណ៍ និង សំដៅ កាត់បន្ថយ បានពី គ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យ បានគ្រប់ៗគ្នា ខណៈដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ពេលបច្ចុប្បន្នអត្រារង គ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍បាន កើនឡើងគួរឱ្យ ព្រួយបារម្ភ។
ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោម ស ខេង បានជំរុញ ដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវគិតគូរយកចិត្តទុកដាក់ ក្នុង ការពង្រាយ” សាលាមត្តេយ្យសិក្សា” ឱ្យបានច្រើននៅតាមសហគមន៍ដើម្បីផ្ដល់ ឱកាសឱ្យកុមារបានរៀនសូត្រ។ការយកចិត្ត ទុកដាក់ គិតគូរ ពីក្មេងៗ ក៏ជាផ្នែកមួយក្នុងការជួយដល់ឪពុកម្ដាយ ឬក៏អ្នកអាណាព្យាបាល អាចយកកូនៗរបស់ខ្លួន ដែលគ្រប់អាយុ បានចូល រៀននិងយកមកផ្ញើ នៅសាលារៀនដើម្បីមានឱកាសនិងពេលវេលាគ្រប់គ្រាន់ឱ្យឪពុកម្តាយ ក្មេងៗទាំងនោះបានបំពេញការងារ ឬប្រកបរបរទទួលទានផ្សេងៗ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)