មជ្ឈមណ្ឌលថែទាំសុខភាព ម៉ាទីន អ៊ីអ៊ីស៊ីភី បោះទុនខ្ទង់លានដុល្លារ នាំយកម៉ាស៊ីន EECP ជំនាន់ចុងក្រោយរបស់ពិភពលោក មកព្យាបាលប្រជាជនកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលថែទាំសុខភាព ម៉ាទីន អ៊ីអ៊ីស៊ីភី នៅថ្ងៃទី២៥ ខែមករានេះ រៀបចំសិក្ខាសាលាមួយស្តីពីសុខភាព និងដំណោះស្រាយព្យាបាលតាមបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោក គឺ ម៉ាស៊ីន អ៊ីអ៊ីស៊ីភី (EECP) ព្យាបាលដោយពុំចាំបាច់វះកាត់ ប្រើម្ជុល និងថ្នាំពេទ្យឡើយ។ ថ្លែងក្នុងសិក្ខាសាលានេះ លោក Wang Mingxian Martin ប្រធានសមាគមន៍ EECP តៃវ៉ាន់ ពន្យល់ថា ម៉ាស៊ីន EECP មានដើមកំណើតតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ជាមួយបច្ចេកវិទ្យាដ៏ទំនើបរបស់សហរដ្ឋអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក។ លោកប្រធានបន្តថា ម៉ាស៊ីនព្យាបាល ថែទាំសុខភាព និងសរសៃឈាមបេះដូង EECP ជាជម្រើសដ៏សម្រាប់ការព្យាបាលថែទាំសុខភាព មនុស្សចាស់ អ្នកសន្លប់ អ្នកលើសឈាម និង មនុស្សទូទៅ។

នាឱកាសនោះដែរ វេជ្ជបណ្ឌិតជំនាញ ណក់ ពេជ្រសុគន្ធា មានប្រសាសន៍ថា ម៉ាស៊ីនព្យាបាលថែទាំសុខភាព និង សរសៃឈាមបេះដូង EECP មានចំណុចពិសេស និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

  1. ធ្វើការដោយប្រើពពួក ECG ធ្វើការដោយស្វ័យប្រវត្តិ ប្រើកម្លាំងខ្យល់អាវៈយវៈខាងក្រោម ជម្រុញឈាមទៅដល់បេះដូងនិងសរីរាង្គផ្សេងៗទៀត។
  2. នៅពេលដែលបេះដូងច្របាច់ឈាម ម៉ាស៊ីន EECP នឹងសម្រាក នៅពេលដែលបេះដូងឈប់ច្របាច់ EECP នឹងដំណើរការធម្មតា ឆ្លើយតបនឹងចង្វាក់បេះដូង។
  3. ក្នុងកំឡុងប្រើប្រាស់កាព្យាបាលដោយម៉ាស៊ីន EECP ពេលមានកើតនៅបញ្ហាណាមួយ ម៉ាស៊ីន EECP នឹងបញ្ឈប់ដំណើរការដោយខ្លួនឯង។
  4. ម៉ាស៊ីន EECP ក្រៅពីជួយព្យាបាលជំងឺបេះដូង និងជំងឺច្រើនមុខទៀត ម៉ាស៊ីននេះក៏ជំនួយដល់ការបង្កើតសរសៃឈាមទូទាំងរាងកាយ ជាពិសេសបេះដូង ។ កាលណារាងកាយមានសរសៃឈាមច្រើន មិនសូវកើតនូវបញ្ហាស្ទះសរសៃឈាមទៀតនោះទេ។
  5. EECP ក៏ជួយដល់បុរសដែលមានបញ្ហាអសមត្ថភាពផ្លូវភេទផងដែរ ឬឯស្ត្រីវិញជួយឲ្យបង្កើន ខូឡេជែនឲ្យក្មេងជាងវ័យ។

ចំណែកលោកស្រីវេជ្ជបណ្ឌិត ណក់ ពេជ្រសុគន្ធា គ្រូពេទ្យប្រចាំមជ្ឈមណ្ឌលថែទាំសរសៃឈាមបេះដូង EECP បានបញ្ជាក់ថា ម៉ាស៊ីន EECP អាចព្យាបាល និងការពារជំងឺច្រើនមុខ ដូចជាជំងឺស្ទះសរសៃឈាមបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ដូប ជំងឺតម្រងនោម ជំងឺប៉ាគីសុន និងជំងឺវង្វេងរបស់មនុស្សចាស់ជាដើម។ ការព្យាបាលដោយប្រើម៉ាស៊ីននេះ គឺមានសុវត្ថិភាព១០០% មិនមានប៉ះពាល់អ្វីនោះទេ ព្រោះមុននឹងអនុញ្ញាតឱ្យអ្នកជំងឺអាចអញ្ជើញឡើងលើម៉ាស៊ីន EECP នេះបាន វេជ្ជបណ្ឌិតជំនាញប្រចាំការនៅមជ្ឈមណ្ឌលថែទាំសុខភាព ម៉ាទីន អ៊ីអ៊ីស៊ីភី របស់យើង នឹងធ្វើការប្រឹក្សាយោបល់ ត្រួតពិនិត្យសុខភាព ជូនអ្នកជំងឺយ៉ាងត្រឹមត្រូវល្អិតល្អន់បំផុត។ បច្ចុប្បន្នប្រជាជនកម្ពុជាយើង អាចអញ្ជើញមកព្យាបាលនៅមជ្ឈមណ្ឌលដោយផ្ទាល់ ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ២៤ ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក និង សាខាទី២ ស្ថិតនៅផ្ទះលេខ ២៨ផ្លូវ ផ្លាធីនៀម បុរីប៉េង ហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីសិក្ខាសាលានេះ បិទបញ្ចប់ ព្រមជាមួយការធ្វើតេស្តសុខភាព និង ព្យាបាលដោយម៉ាស៊ីន EECP ជូនដល់អ្នកជំងឺ និងអតិថជនម្នាក់ម្តងៗដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner