រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើគ្រប់មន្ត្រីជំនាញ ត្រូវអនុវត្តការងារកសិកម្ម ឱ្យដល់មូល ដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែង របស់ កសិករ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោង ដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីជំនាញ ឱ្យសិក្សា និងក្តាប់ការងារឱ្យបានច្បាស់លាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លើសពីនេះ គ្រប់អគ្គជំនាញពាក់ព័ន្ធត្រូវអនុវត្តការងារកសិកម្មឱ្យដល់មូលដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។ គោលដៅ គឺដើម្បីជួយឱ្យកសិករទទួលបានផលចំនេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យ និងអនុវត្តប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ធ្វើយ៉ាងណាក្ដាប់ឱ្យបាននូវតម្លៃទីផ្សារច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងបញ្ចូនទិន្នន័យទៅតាមស្ថានភាពឡើងចុះនៃទីផ្សារជាក់ស្តែង ៕
ប្រភព ៖ ក្រសួកសិកម្ម
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_10-39-15-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_10-39-18-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_10-39-19-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_10-39-21-1024x576.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_10-39-20-1024x576.jpg)