នៅខណ្ឌច្បារអំពៅ មានរៀបចំ បិទផ្សាយទិន្នន័យក្បាលដី រយៈពេល ១៥ថ្ងៃ ទុកពេលជូន ម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឱ្យ បាន ត្រឹមត្រូវ
(ភ្នំពេញ) ៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌ សហការជាមួយ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រៀបចំពិធី បិទផ្សាយជា សារធា រណៈ នូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បី ទុកពេលអោយបងប្អូនដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយ បាន ត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោក ពឹង រតនៈ អនុប្រធានមន្ទីរ រៀប ចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងមានការចូល រួមពីប្រជាពលរដ្ឋជាង ២០០នាក់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដូច្នេះ ហើយសូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់អោយបានច្បាស់ លាស់ ក្នុងរយៈពេល១៥ថ្ងៃនេះ។ ព្រោះថាប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ សូម បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុង ករណី មានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយ បងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ជាមួយគ្នានេះដែរលោកអភិបាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន រួមទាំង បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋាន វិញ សូម បន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែល ក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្ត តាមនីតិវិធីអោយបានគ្រប់ៗគ្នា ៕ សណ្តោស /ប៊ុនធី