អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យគ្រឿងស្រវឹង នៅស្តុបវត្តច្បារអំពៅ
(ភ្នំពេញ)៖ ចាប់ពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅលើអ្នកបើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើងដោយចល័តទីតាំងថែមទៀត។
ជាក់ស្តែងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្ត ដើម្បីពិនិត្យ និងវាស់ជាតិអាល់កុលលើអ្នកបើកបរ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញពីអ្នកបើកបរផ្ទុកនូវជាតិស្រវឹងលើសកម្រិត។
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-36-40-708x1024.jpg)
លោក ចេង មុនីរ៉ា បានឱ្យដឹងថា ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅនេះ បានណែនាំឲ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញ នូវការត្រួតពិនិត្យគ្រឿងស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនជាបន្តបន្ទាប់។
បើតាមលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឱ្យដឹងថា នាយប់នេះកម្លាំងអធិការដ្ឋានខណ្ឌ មានកម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យគ្រឿងស្រវឹងនាយប់ មានកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅ និងកម្លាំងស្នងការក្រុង ដោយឡែកកម្លាំងប្រជាការពារខណ្ឌ រួមទាំងមន្ត្រីខណ្ឌផងដែរ៕
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-37-07-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-36-48-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-36-55-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-36-57-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-37-01-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/01/photo_2024-01-26_14-37-03-1024x682.jpg)
ដោយ ៖ ប៊ុនធី