អង្គភាពប្រឆាំងអំពើពុករលួយ៖ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប១៧ ៨៨២ឬស្មើនឹង ៩៧,៨៣ភាគរយ

ភ្នំពេញ៖គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ ថ្ងៃត្រង់នេះ ក្រុមការងារនាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស បានចំនួន ១៧ ៨៨២ រូប ស្មើនឹង ៩៧,៨៣ភាគរយនៃចំនួនត្រូវប្រកាសសរុប ១៨២៧៩ រូប។នេះបើតាមការឱ្យដឹងពីអង្គភាពប្រឆាំងអំពើពុករលួយ។

ប្រភពដដែលបានឱ្យដឹងថា នាសប្ដាហ៍នេះ ក្រសួង-ស្ថាប័នចំនួន ០៥ បន្ថែមទៀត បានបញ្ចប់ ១០០ភាគរយនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤។

ជាមួយគ្នានេះក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាកាលពីថ្ងៃទី ២៥ ខែមករា ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការប្រកាសទាំងស្រុង ១០០ភាគរយ នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។ ដោយឡែក នាថ្ងៃទី២៦ ខែមករា ព្រឹកមិញនេះ ក្រសួង-ស្ថាប័ន ចំនួន ០២ បន្ថែមទៀត រួមមាន ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនទាំងស្រុង ១០០ ភាគរយផងដែរ។

គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ និងមានរយៈពេលពេញមួយខែ ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករាចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner