សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៤

១. កម្ពុជាមាន “ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់” ទំហំ ៥ ៨២៧ ម៉ែត្រគូប កម្រិតសីតុណ្ហភាពពី -២២°C ដល់ ១៥°C នៅស្រុកកៀនស្វាយ ខេត្តកណ្តាល – AMS Economy

២. តម្លៃនាំចេញទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មានទំហំ ជាង ១ ៦០០លានដុល្លារ នៅឆ្នាំ២០២៣ – FN

៣. ឆ្នាំ២០២៣ ខេត្តបាត់ដំបងឈរនៅលំដាប់ទី១ ដែលមានផលិតកម្មស្រូវច្រើនបំផុតក្នុងបរិមាណ ១,៦លានតោន ស្មើនឹង ១២,៩% នៃផលិតផលស្រូវសរុប – កម្ពុជាថ្មី

៤. សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើន ៦% នៅឆ្នាំ២០២៤ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះក្នុងឆ្នាំ២០២៣ – VN Express

៥. ទំហំនៃការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីនៅជប៉ុន គឺអាចដល់ ១៧ពាន់លានដុល្លារ – AFP

#ams1minute

ads banner