ជនសង្ស័យ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៧ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន៥៣នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ៤ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ស្រី ១នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៥០,៧១ក្រាម និង៦កញ្ចប់តូច។ លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕