អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅ កម្ពុជា តាម បណ្ដា រាជធានី-ខេត្ត គឺមានភាពល្អប្រសើរ
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសថា គុណភាពខ្យល់ នៅក្នុងប្រទេសកម្ពុជានៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាព ល្អ ប្រសើរ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៩ ខែមករា បានបញ្ជាក់ថា ការវាយតម្លៃគុណភាព ខ្យល់ របស់ក្រសួង បរិស្ថានបាន ធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងឧបករណ៍តាមដាន ត្រួតពិនិត្យ គុណភាព ខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដា ខេត្តនៅ ខេត្តខ្លះមាន ឧបករណ៍ តាមដានគុណភាពខ្យល់ចំនួន២ ទីតាំង ថែមទៀត។
មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបានសន្ទស្សន៍ គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំង ទាំងអស់នោះ ជាលទ្ធផលដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោម ជាតិ ជាមួយនឹងវិធានការមួយចំនួន ដែលក្រសួងដាក់ចេញ។
ក្នុងន័យនេះដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅ រាជធានី-ខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យ រដ្ឋបាល រាជ ធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយការអនុវត្ត សារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេសចាត់វិធានការ មួយ ចំនួនដូចខាងក្រោមៈ
ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅ លើ ទីវាល ឬទីចំហ។
ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះ ទីលានចាក់សំរាម។
ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូន សម្ភារសំណង់និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅ តាម ដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យ មានការឆេះ»។
សូមបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួង បរិស្ថានបានបង្ហាញថា កំលុងពេលមួយខែកន្លងមកនេះ ប្រទេស កម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យ ព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចល ដែលមាន វិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មាន កំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាប ជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕
ដោយ:ម៉ាដេប៉ូ



