នៅឆ្នាំ២០២២ ថាមពលអគ្គិសនីប្រមាណ ២៩ តេរ៉ាវ៉ាត់ម៉ោង (TWh) ត្រូវបានផលិតឡើងនៅជុំវិញពិភពលោក ដែលកើនឡើង ២,៣ % ធៀបនឹងឆ្នាំ២០២១
អត្ថបទដោយ៖
AMS OneMinute
ធ្យូងថ្មនៅតែជាប្រភពនាំមុខគេក្នុងការផលិតថាមពលអគ្គិសនី ដោយផលិតបាន ៣៥,៤% នៃថាមពលអគ្គិសនីសកល។ ប្រភពក្រៅពីនេះ រួមមានឧស្ម័នធម្មជាតិ ២២,៧% វារីអគ្គិសនី ១៤,៩៩% និងនុយក្លេអ៊ែរ ៩,២% ខ្យល់ ៧,២% និងថាមពលព្រះអាទិត្យ(សូឡា)៤,៥%។
ជាង ៣/៤នៃថាមពលអគ្គិសនីសរុបដែលផលិតដោយធ្យូងថ្ម ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួនបី ក្នុងនោះចិន ប្រើប្រាស់ជាង ៥៣,៣% ឥណ្ឌា ១៣,៦% និង អាមេរិក ៨,៩ % – Visual Capitalist

#ams1minute