កម្ពុជា ចូលកាន់តំណែងផ្លូវការ ជាប្រធានក្រុមប្រទេស ៧៧ និងចិន ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤
ហ្សឺណែវ ប្រទេសស្វីស៖ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជា តំណាង ស្ថាន បេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ ពាណិជ្ជកម្ម ពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បានចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស ៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហ ប្រជា ជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។
ក្នុងកម្មវិធីផ្ទេរតំណែងនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក៏មានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ដែលចប់អាណត្តិ ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានមានមតិស្វាគមន៍ និងអបអរ សារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា ជាប្រធានក្រុមប្រទេស 77 និង China និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងក្រុមប្រទេស 77 and China។
ជាមួយគ្នានេះ ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ចប់អាណត្តិ បានលើក អំពី សមិទ្ធផលក្នុងអាណត្តិរបស់លោក ក្នុងការសម្របសម្រួល និងការពារ ប្រយោជន៍ របស់ក្រុមប្រទេស 77 និង China ព្រមទាំងបង្ហាញការអប អរសារទរចំពោះកម្ពុជាក្នុងនាមជាប្រធានអាណត្តិថ្មី។ ជារួម អង្គប្រ ជុំ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរការចូលកាន់តំណែង ជាប្រធាន ក្រុមប្រទេស 77 និង China របស់កម្ពុជា ជាមួយនឹងការប្តេជ្ញារបស់កម្ពុជា ក្នុងការ សម្របសម្រួលនិងបម្រើប្រយោជន៍ក្រុម ប្រទេស 77 និង China តបតាមអាណត្តិនិងការផ្តល់សេចក្តីទុកចិត្តនិងការសហការរបស់សមាជិក។
សូមបញ្ជាក់ថា Group of G77 និង China ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៤ ដែលបច្ចុប្បន្នមានសមាជិកចំនួន ១៣៥ ៕
ដោយ ៖ ង៉ាន់ ទិត្យ



