ក្រសួងបរិស្ថាន ប្រាប់ដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយលើរាល់បទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៤នេះបានចេញ សេចក្តី ណែនាំមួយដោយបានប្រាប់ដល់ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត អំពី ការជំរុញក្នុងការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធាន ធម្មជាតិ។
ក្នុងសេចក្តីណែនាំនេះបានបញ្ជាក់ថា បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ ខាត នូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស។
ក្រសួងបានបន្តឱ្យដឹងថា” ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាត នូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស”។
គួរបញ្ជាក់ថាក្នុងពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន(២០២៤-២០២៨) នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់ បទល្មើសធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា៖មិនមានការអប់រំបន្តទៀតទេពីព្រោះថា ការអប់រំ ការណែនាំ និងការធ្វើកិច្ចសន្យាមានរយៈពេលយូរមកហើយ។ដូចនេះ ចាប់ពីពេលនេះតទៅមានតែការអនុវត្តវិធានការផ្លូវច្បាប់ប៉ុណ្ណោះ។ជាមួយ គ្នា នេះ ឯកឧត្តមបានក្រើនរំលឹកដល់ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្តមិនត្រូវមាន ជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើសទៀតទេ៕
ដោយ៖ម៉ាដេប៉ូ
