រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិ

អត្ថបទដោយ៖
គន្ធា ឃិន

បន្ទាយមានជ័យ៖ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យផ្សព្វផ្សាយ ជូន រដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២៤ នៅសាលាប្រជុំធំសាលាខេត្តក្រោមវត្តមានលោក ហ៊ឹល រាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោកបឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោកអឿនច័ន្ទ វិសុទ្ធ ប្រធាន រតនាគារខេត្តនិងចូលរួមដោយ លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ២០៥នាក់ ។

លោក បឹង គឹមសឹង បានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង
ថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។

ក្នុងឱកាសនេះលោកអភិបាលខេត្តបានក្រើនរំលឹកដល់អភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ ស្មៀននិងមន្ត្រីពាក់ព័ន្ធត្រូវយកចំណេះដឹង ពីការផ្សព្វផ្សាយនេះ និងគួបផ្សំបទពិសោធន៍ការងារដើម្បីពិត ប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំនេះអាចសម្រេចបាន សមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២៤។នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅ រករបត់ ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤៕


ដោយ៖ឃិន គន្ធា

ads banner