សម្តេចធិបតីដាក់បទបញ្ជាថែរក្សាដែនបឹងទន្លេសាប (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថែរក្សាដែនបឹងទន្លេសាប ដើម្បីរក្សាអត្តសញ្ញាណបឹងដែលធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មិនឱ្យរងការកាប់ទន្ទ្រានពីក្រុមជនខិលខូចឡើយ។
ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងនារសៀល ថ្ងៃទី៣០ មករា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
បឹងទន្លេសាប គឺជាបឹងដ៏ធំមួយដែលមានបណ្តោយប្រវែង ១១៦គីឡូម៉ែត្រ និងទទឹងប្រវែង ៣គីឡូម៉ែត្រ និងមានឆ្នេរប្រវែង ៤៨២គីឡូម៉ែត្រនៅរដូវប្រាំង។ បឹងទន្លេសាប គឺជាបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ និងជាបឹងដែលមានតម្លៃដ៏ធំធេង មិនអាចកាត់តម្លៃបានឡើយ។