២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០ករណី (Video Inside)

នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួន ៧៣៩ករណី ដែលបានកើនឡើងមកវិញចំនួន ៥៧១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ៦៥៨ករណី, ប្រទេសថៃ មានការឆ្លង ៧៩ករណី, មីយ៉ាន់ម៉ា មាន១៣ករណី, កម្ពុជាមាន ១ករណី និងប្រទេសឡាវ មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។

ads banner