ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន១៣ករណី ថ្ងៃទី៣០ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន២៨នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់ប្រើប្រាស់ ៦ករណី ឃាត់ ២០នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុង ថ្ងៃទី៣០ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២,១៤ក្រាម និង៨កញ្ចប់តូច។
លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner