អគារចំនួន ៣៦២ ដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះសីហនុ ត្រូវការទុនវិនិយោគបន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ ការ សាងសង់

ព្រះសីហនុ៖ អគារចំនួន ៣៦២ ដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះ សី ហនុ ត្រូវការទុនវិនិយោគបន្ថែមប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការ សាងសង់ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានថ្លែងក្នុងពិធី ប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសី ហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេច មហា ប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរ ការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវ បានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦ ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបន្តថា ចាប់ពីឆ្នាំ២០១៦ មក ការវិនិយោគក្នុង ខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាល យ៉ាងលឿនក្នុងចំនួនដ៏ច្រើន នូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅ ។ល។ ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាល ពីឆ្នាំ ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេង ទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការ សាងសង់ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កម្មវិធីពិសេសជំរុញ ការវិ និយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ គឺជាគំនិតផ្តួចផ្តើមប្រកប ដោយគតិ បណ្ឌិត និងភាពវៃឆ្លាតរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និង ការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការ លើក ស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner