សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធីសេសជំរុញការវិនិយោគ ឆ្នាំ២០២៤ នឹងអាចដោះស្រាយបញ្ហាចំពោះមុខ ដោយប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីរំពឹងថា កម្មវិធីសេសជំរុញការវិនិយោគ ឆ្នាំ២០២៤ នឹងអាចដោះស្រាយបញ្ហាចំពោះមុខ ដោយប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ ។ ការថ្លែងក្ដីរំពឹងដូច្នេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលហេតុអ្វីបានជាត្រូវមានកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ បើរាជរដ្ឋាភិបាលមានគោលនយោបាយរួចរាល់ហើយ ចាំបាច់មានពិសេសអ្វីទៀត ។ សម្តេច បញ្ជាក់ថា ខេត្តសៀមរាប បានដាក់ចេញគោលដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ និងខេត្តព្រះសីហនុ បានដាក់ចេញ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ហេតុអ្វីបានយកតែខេត្តទេសចរណ៍២នេះ ។ សម្តេច ថា ខេត្តទាំងពីរនេះ បើរីកចំរើនសេដ្ឋកិច្ច នោះក៏នឹងយោងដល់បណ្តាខេត្តផ្សេងៗទៀតដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតណាស់គ្រប់កន្លែងទាំងអស់ គ្រប់វិស័យទាំងអស់ សុទ្ធតែជាចលករសម្រាប់ជំរុញសេដ្ឋកិច្ចរបស់យើង តែខេត្តពីរនេះ ជាគន្លឹះដែលអាចជួយរែកដល់កំណើនសេដ្ឋកិច្ច ។ សម្តេច មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះទើបបានរាជរដ្ឋាភិបាល ដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរ ។

សម្តេចធិបតី បានបន្តថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល រំពឹងថា កម្មវិធីសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ អាចដោះស្រាយបញ្ហាចំពោះមុខ និងប្រើធនធានដែលមានស្រាប់ ឱ្យក្លាយជាសក្កានុពលដល់ខេត្តព្រះសីហនុ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត , សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner