អាជ្ញាធរជាតិអប្សរាជូនដំណឹងពី ការបិទជាបណ្តោះអាសន្នផ្លូវទស្សនា ក្នុងរោងទង ទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័ន

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង មួយស្តីពីការបិទ ជា បណ្តោះ អាសន្នពីការបិទផ្លូវទស្សនាក្នុងរោង ទងទី១ផ្នែកខាងត្បូងឆៀង ខាងលិច នៃប្រាសាទបាយ័ន។

ក្នុងសេចក្តីជូនដំណឹងដែលចេញកាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះអាជ្ញាធរ អប្សរា បានប្រាប់ដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៏ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន ភ្ញៀវ ទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ពីមូលហេតុ នៃការបិទនេះថា អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវផ្លូវ ទស្សនា ត្រង់ច្រកចេញ-ចូលរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចនៃប្រាសាទ បាយ័នចំនួន០២ទីតាំង ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិ អប្សរាជួសជុលកម្រាលស្រុត និង រៀបចំប្រព័ន្ធបង្ហូរទឹកG5 នៅប្រាសាទបាយ័ន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់គម្រោងត្រូវបាន ជួសជុល រួចរាល់ជាស្ថាពរ។

ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណ ជនអាចចេញ-ចូលទស្សនាប្រាសាទបាយ័ន តាមទិសដៅទស្សនាថ្មីជំនួសវិញ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner