ប្រឡាយព្រែកប្រា ជាប្រឡាយរំដោះទឹកដ៏សំខាន់មួយ ដែលត្រូវជំរុញ ការដោះស្រាយជាមួយប្រជាពលរដ្ឋ ឱ្យបានលឿន

(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ ចាត់ទុកប្រឡាយព្រែកប្រា ជាប្រឡាយរំដោះទឹ កដ៏សំខាន់មួយ ដែលត្រូវជំរុញការដោះស្រាយជាមួយប្រជាពលរដ្ឋ ឱ្យបានលឿន ដើម្បីដំណើរការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយទៅដោយរលូន នៅមុនរដូវវ ស្សាមកដល់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ ដូច្នេះ ក្នុងពេលដែលអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចុះពិនិត្យមើលស្ថានភាពប្រឡាយ ព្រែកប្រា ខណ្ឌច្បារអំពៅ ដើម្បីឈាន ទៅធ្វើការស្ដារ ក៏ដូចជា ស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ជាយុទ្ធសាស្ត្រស្ដ ដើម្បីរំដោះទឹកជូន ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ អោយ ប្រជា ពលរដ្ឋ ដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទី តាំងមួយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបាន ប្រឡាយរំដោះទឹកថែមទៀត ដែលធ្វើឲ្យពួកគាត់ រីករាយសប្បាយក្នុងចិត្ត និង រីករាយសហការ ជាមួយអាជ្ញាធរ ដែលធ្វើអោយយើងអាចបំពេញភារកិច្ច អភិបាលកិច្ច ជូនប្រជាពលរដ្ឋ ដើម្បីរំដោះទឹក ។

ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ពិនិត្យ និងធ្វើការសិក្សានៅទីតាំង ខាងលើនេះ អោយបានច្បាស់លាស់ ដើម្បីឲ្យដំណើរការ នៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោង សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយ ប្រឡាយ នេះ រួចរាល់ យើងក៏នឹងស្ថាបនាស្ថានីយ៍ បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនា ជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងដែរថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹក ដ៏មានសារៈសំខាន់មួយ ក្នុងការរំដោះទឹកចេញពី សង្កាត់ ចំនួន៤ នៅក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ តែប្រឡាយនេះ ត្រូវបានប្រជា ពល រដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះ តែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។

ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ឲ្យអាជ្ញា ធរ ខណ្ឌ ធ្វើការដោះស្រាយ ដើម្បីសូមអោយប្រជាពលរដ្ឋ រុះរើចេញពីលើ ប្រឡាយ ព្រែក ប្រា ដោយស្ម័គ្រចិត្ត ។

លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន ២២៩គ្រួសារ តែមកដល់ពេលនេះ ប្រជាពលរដ្ឋ ដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង ២០០ គ្រួសារហើយ ពោលគឺ នៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់ មិនទាន់ បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរ និងជំរុញការដោះ ស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ទាំង២៤គ្រួសារនេះអោយបានលឿន ដើម្បីឲ្យ ដំណើរការ នៃការស្ដារប្រឡាយ ក៏ដូចជាការបុកស៊ីផាយ ដំណើរការ ទៅដោយរលូន នៅមុនរដូវវស្សាមកដល់ ។

លោកបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រ ឡាយ ខាងលើនេះ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែង នៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយ ពីទីតាំង ដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹង ដីកម្មសិទ្ធិ ស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះ គុណនិង១៥ម៉ែត្រ ក្នុងមួយគ្រួសារ ជាមួយនិងការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ យ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូ ផងដែរ ។

គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា មានទទឹងពី ៣០ម៉ែត្រ ទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋ ដែលស្ម័ក្រចិត្ត រុះរើចេញពីនៅប្រឡាយមានប្រវែងជាង ១គីឡូម៉ែត្រ ៕

ដោយប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner