រដ្ឋបាលក្រុងកំពង់ឆ្នាំងចុះផ្សព្វផ្សាយដល់អ្នកប្រកបមុខរបរឆ្អើរត្រីនៅភូមិផ្សារលើ ពីវិធីបង្កាអគ្គិភ័យ

កំពង់ឆ្នាំង៖លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងរួមជាមួយ កម្លាំង ពាក់ព័ន្ធបានចុះផ្សព្វផ្សាយផ្ទាល់ដល់អ្នកប្រកបរបរ ឆ្អើរ ត្រីលក់ ចំនួន១៤កន្លែងស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អំពីវិធីបង្ការទប់ស្កាត់ហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើ ងជាយ ថា ហេតុ។ ការចុះនាំណែនេះ ខណៈអាកាសធាតុក្តៅហួតហែងបាន ចាប់ ផ្តើមមកដល់ជាមួយនឹងសកម្មភាពឆ្អើរត្រីពេលរដូវត្រីត្រូវក៏មមាញឹកដែរ។

ក្នុងសកម្មភាពផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី៣១ ខែមករាលោកអភិបាល រង ក្រុងកំពង់ឆ្នាំងបានណែនាំដល់ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើត្រី នត្រូវ យកចិត្តទុកដាក់លើវិធីបង្ការមួយចំនួនក្នុងនោះ១.ត្រូវមានពាងទឹកដាក់ពេញៗ,២.ត្រូវមានបំពង់ពន្លត់អគ្គិភ័យ(CO2),៣.ត្រូវមានទុយោ បាញ់ ទឹកជាប្រចាំ,៤.នៅពេលឆ្អើរត្រីមិនត្រូវដើរចេញឆ្ងាយពីកន្លែងឆ្អើរត្រី,៥.ត្រូវមានបាវឬក្រណាត់ក្រាស់ៗសម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គិភ័យបឋមនិង៦.ក្រោយចប់រដូវឆ្អើរត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារលើដែលមានទីតាំងជួលឱ្យអ្នកដទៃឆ្អើរត្រីត្រូវធ្វើកិច្ចសន្យាទាំងអស់គ្នាដើម្បីឱ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះបញ្ហាអគ្គិភ័យ៕
ដោយ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner