ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប
សៀមរាប៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែនប្រធាន បណ្ឌិត្យ សភានគរបាលកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ ខែមករា បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨លើកទី១សិក្សារយៈពេល៤ខែចំនួន១៩២នាក់នៅសាលានគរបាលជាតិភូមិភាគ៤នាខេត្តសៀមរាប។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក នាយឧត្តម សេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងទៅកាន់សិស្សនគរបាល ជាសិក្ខាកាមថា នេះជាវគ្គបណ្តុះបណ្តាល ប្រវត្តិសាស្ត្រដ៏សំខាន់និងចាំ បាច់នៅ ក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាព ការងារ របស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។ សិស្ស ដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាណាតែសិក្សា ទទួល បានជោគជ័យនិងអនុវត្តតាម នីតិវិធីជាធរមាន។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា ក្រោមការយកចិត្តទុក ដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសក្រោមកិច្ចដឹកនាំ បញ្ជា ផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារ សំខាន់ៗ មួយ ចំនួន៕
ដោយ៖ ស៊ាន សុផាត