អគារមួយខ្នងនឹងលេចចេញជារូបរាងវិទ្យាល័យរហាល

បន្ទាយមានជ័យ៖ មិនយូរប៉ុន្មានអគារសិក្សាថ្មីមួយខ្នងមានប្រាំបន្ទប់ នឹង លេចចេញជារូបរាងនៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពិធីបញ្ចុះបឋមសិលានៅសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ក្រោមការអញ្ជើញចូលរួមពីលោកស្រី រស់ សុផានី អភិបាលរង ខេត្តតំណាងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មាន ជ័យ។

អគារថ្មីនេះសាងសង់លើផ្ទៃដីទំហំ៩ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ,សង់ពី បេតុង ប្រក់ក្បឿងដោយចំណាយថវិកាជាង១០ម៉ីន ដុល្លារអាមេរិក ដែល ជាថវិកាចូលរួមរបស់រដ្ឋបាលខេត្ត ស្រុកព្រះនេតព្រះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណា ព្យាបាលសិស្ស និងសប្បុរសជនជិត ឆ្ងាយ។

លោកស្រី រស់ សុផានី មានប្រសាសន៍ថា អគារសិក្សា សាលារៀន ជាច្រើនបានរីកដុះដាលទូទាំងខេត្ត។ជាអគារដែលក្រសួងអប់រំ យុវជន និងកីឡាផ្ដល់ជូនរួមជាមួយអំណោយសម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីព្រមទាំងសប្បុរសជន។ លោកស្រីក៏បានកោតសរសើរ ចំពោះការចូលរួមក្នុងការកសាងអគារសិក្សាក្នុងពេលនេះផងដែរ។

សូមបញ្ជាក់ថា វិទ្យាល័យរហាល មានអគារបីខ្នង១៦ បន្ទប់ ។ក្នុង នោះមាន ទីចាត់ការមួយបន្ទប់ ,បណ្ណាល័យមួយបន្ទប់, បន្ទប់ ពិសោធន៍មួយ, បន្ទប់គ្រូបង្រៀនចំនួន២៧នាក់។សាលាបង្រៀន ពីថ្នាក់ទី៧ដល់១២ និងមានសិស្សសរុប៦៦៥នាក់ (ស្រី៣៥៦នាក់)។ក្នុងទីធ្លាសាលាក៏បានជារៀបចំសួនច្បារស្រស់ស្អាត, មានរូបសំណាក ពុទ្ធបដិមា រូបសំណាកភិរម្យភាសាអ៊ូ (ហៅងុយ)ជាដើម ដែលជា អំណោយអាជ្ញាធរមូលដ្ឋាន សប្បុរសជន និងមាតាបិតាសិស្ស៕
ដោយ៖ឃិន គន្ធា

ads banner