ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ ដល់អាជីវករ

បាត់ដំបង៖និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីជាវិធានក្នុងការពង្រឹងនូវការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួល បញ្ចាំ និងទទួលប្រាតិភោគដោយ អនុប្បទាននៅក្នុងខេត្ត បាត់ ដំបង។គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្កើននូវការយល់ដឹង,ពង្រឹងនូវកិច្ចការពារ អតិថិជន វិនិយោគិន និង ការកៀរគរចំណូលថវិកាជាតិ។សិក្ខាសាលាបានប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត កាល ពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។

លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង បាន ថ្លែងថាក្នុងខេត្តបាត់ដំបងមានក្រុមហ៊ុន សហគ្រាស ប្រកប អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុជាច្រើន មិនមានអាជ្ញាបណ្ណ ពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬលិខិតអនុញ្ញាតពីមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត ។កត្តាទាំងនេះអាចបណ្ដាលមកពីបងប្អូនអាជីវករនៅមិន ទាន់ បានយល់ដឹងពីវិធាន និងនីតិវិធី។ ដូចនេះសិក្ខាសាលាផ្សព្វផ្សាយ នៅពេលនេះពិតជាមានសារសំខាន់ ដើម្បីជំរុញក្នុងការបង្កើន ចំណេះ ដឹងបន្ថែមជូនដល់អាជីវករ សម្រាប់យកទៅអនុវត្តឱ្យបានត្រឹមត្រូវនិង ស្រប តាមនីតិវិធីធរមាននៅក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

តាមរយៈអង្គសិក្ខាសាលានេះ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត បាត់ដំបង បានស្នើដល់អាជីវករដែលកំពុងតែប្រកបអាជីវកម្ម អភិវឌ្ឍ អចលនវត្ថុ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការគ្នាក្នុង ការ អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន។

ចំណែកឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្ម អចលន វត្ថុនិងបញ្ចាំបានបញ្ជាក់ថា បច្ចុប្បន្នអាជីវកម្មគ្រប់ទម្រង់ ក្នុងវិស័យ អភិវឌ្ឍន៍អចលនវត្ថុនិងបញ្ចាំកំពុងតែមានសន្ទុះរីកចម្រើនឥតឈប់ឈរនិងយ៉ាងឆាប់រហ័សដែលតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងគត់មត់ ដើម្បី ធានាក្នុងការបង្ការបាននូវរាល់ហានិភ័យ និងកាត់បន្ថយនូវឧបសគ្គ រាំង ស្ទះនានាក្នុងទីផ្សារអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និង បញ្ចាំទាំងមូល៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ads banner