រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ដោយសារសុខសន្តិភាព ទើបធ្វើឱ្យមាន ការអភិវឌ្ឍឥតឈប់ឈរ
កំពង់ស្ពឺ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការរីក ចម្រើនឥតឈប់ឈរលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្នគឺដោយសារកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិនិងប្រជាជាជនតាមរយៈ នយោបាយ ឈ្នះ-ឈ្នះ។មកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន លើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និងសមិទ្ធផលសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនេះរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាអគ្គមគ្គុទ្ទេសក៍ វ័យក្មេង ដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពល បានដាក់ ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌, ប្រសិទ្ធភាព និងចីរភាពដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរគឺ៖ទី១.ថែរក្សានិងថែបំប៉នសុខសន្តិភាពដែលសម្រេច បាន មកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននិងពូន ជ្រុំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍជារួម និង ទី២កសាង និង ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេស ជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួនជាប្រទេសមានចំណូល មធ្យម កមិ្រតខ្ពស់នៅឆ្នាំ២០៣០ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង ៥ រួមមាន ៖ វិស័យ សាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធន មនុស្ស និងសង្គម, និងវិស័យបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ ។
លើសពីនេះរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦និងវិធាន ការគន្លឹះ ចំនួន៥សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវ ខិតខំបំពេញការងារតាមតារាងរំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រម បួនប្រការគឺទី១អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ,ទី២អនុវត្តការងារជាក្រុម,ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលង កំហុស ខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ម៉ុន សំអាត