អាជ្ញាធរដុតបារីជាង ១តោន (Video Inside)

បារី ៩៤កេសទម្ងន់ ១ពាន់ ៣២២គីឡូក្រាម ដែលជាទំនិញគេចពន្ធ ត្រូវបានដុតបំផ្លាញចោល នៅថ្ងៃទី៣១ មករា ឆ្នាំ២០២៤ នៅចំណុចមួយ ក្បែរមាត់ទន្លេមេគង្គ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទំនិញល្មើសច្បាប់នេះ ត្រូវបានចាប់ឃាត់ទុកក្នុងពេលដឹកតាមរថយន្ត ១២កៅអីមួយគ្រឿង ពាក់ស្លាកលេខ 2L-9476 និងបង្គាប់ឱ្យម្ចាស់បារីមកធ្វើការដោះស្រាយ លើបញ្ហាបារីគេចពន្ធខុសច្បាប់នេះ ប៉ុន្តែម្ចាស់បារី ត្រូវគេរាយការណ៍ថាមិនបានខ្វល់នឹងបារី ដែលបានចាប់ឃាត់នោះឡើយ។

បារីដែលបានដុតកម្ទេចចោលនេះ រួមមានបីប្រភេទ គឺបារី ម៉ាក ៥៥៥ ចំនួន ៥៦កេស ផលិតក្នុងប្រទេសអង់គ្លេស, បារីក្រេវិន ដឺមី Craven Demi ចំនួន ៨កេស ផលិតនៅវៀតណាម និងបារីដេវីធដូហ្វ DAVIDOFF ចំនួន៣០កេស ផលិតនៅប្រទេសអាល្លឺម៉ង់។

ads banner