ទីតាំងល្បែងស៊ីសង ៥៣កន្លែង បង្ក្រាបក្នុងខែមករា (Video Inside)

យ៉ាងហោចមានទីតាំងលេងល្បែងស៊ីសងចំនួន ៥៣កន្លែង នៅក្នុងរាជធានី និងខេត្តចំនួន១៥ ត្រូវបានសមត្ថកិច្ចបង្រ្កាបក្នុងរយៈពេល ២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ក្នុងចំណោមទីតាំងដែលបង្ក្រាបទាំង ៥៣កន្លែងនោះ គឺ២៩កន្លែងត្រូវបានអនុវត្តវិធានការច្បាប់…ចំណែក ២៤កន្លែងទៀត ត្រូវបានធ្វើកិច្ចសន្យាអប់រំ។

ជនសង្ស័យចំនួន ៧២នាក់ ដែលបានឃាត់ខ្លួន ក្នុងទីតាំង ២៩កន្លែង ដែលអនុវត្តច្បាប់ ត្រូវបានបញ្ជូនទៅតុលាការ រីឯ ៤៩នាក់ដែលឃាត់ខ្លួនក្នុងទីតាំង ២៤កន្លែងទៀត ត្រូវបានអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាចំណុចអាទិភាពមួយ ក្នុងចំណោមអាទិភាពការងារទាំង៦ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ អនុវត្តចាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភានោះមក។

ads banner