ក្រសួងមហាផ្ទៃបណ្តេញមន្ត្រីនគរបាលម្នាក់ទៀតចេញពីក្របខណ្ឌ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលម្នាក់ នៅក្នុងខេត្តបាត់ដំបង ក្រោមគោលការណ៍ «សំអាតផ្ទះយើង និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេច១៥៤ប្រ.ក. អនុសេនីយ៍ឯក ញ៉ែម ច័ន្ទរតនៈ អធិការរងនគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ យោងតាមសេចក្តីប្រកាសដដែល មន្ត្រីនគរបាលរូបនេះ នឹងត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌនគរបាលជាតិចាប់ពីខែមេសាឆ្នាំ២០២៤តទៅ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងមុននេះថា ចំនួនមន្រ្តីនគរបាលអសកម្ម ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌមានប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមាន អ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនផង និងអ្នកប្រព្រឹត្តបទល្មើសវិន័យរបស់ក្រសួងមហាផ្ទៃផង។