២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រទេសទាំង១០ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ នេះជាលើកទី២ហើយ នៃដើមឆ្នាំ២០២៤នេះ ដែលមិនមានសេចក្តីរាយការណ៍ អំពីការឆ្លងកូវីដ១៩ នៅក្នុងប្រទេសទាំង១០។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៩៤ម៉ឺន ២ពាន់ ១០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕