អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ៖ តាមរយៈការបណ្តុះបណ្តាល លោកគ្រូអ្នកគ្រូ នឹងទទួលបានមុខវិជ្ជាអប់រំកាយបែបថ្មី សម្រាប់ការបង្ហាត់បង្រៀនដល់សិស្ស
ភ្នំពេញ៖ មន្រ្តីការិយ៉ាល័យនៃមន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងគ្រូអប់រំកាយ និងកីឡាចំនួន៦៥នាក់ មកពីបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ទទួលការបណ្តុះបណ្តាល ពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស តាមរយៈសិក្ខាសាលា ការអនុវត្តផែនការ អភិវឌ្ឍ មុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា នៅវិទ្យាល័យ ជា ស៊ីម ឈូក វ៉ា ។
លោក ម៉ូរ៉ី ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងនៃអង្គការក្រៅ រដ្ឋាភិបាល បេះដូង មាស បានថ្លែងបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ សិក្ខា កាមទាំងអស់នឹងទទួលបាននូវការចែករំលែកវិធីសាស្រ្តនៃការបង្រៀនអប់រំកាយបែបថ្មីឲ្យត្រឹមត្រូវតាមស្តង់ដា ដើម្បីជំរុញឲ្យសកម្មភាពអប់រំកាយនៅក្នុងសាលារៀន នៅ កម្ពុជាកាន់តែល្អប្រសើរ។
លោកថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បាន នាំយកគ្រូឧទ្ទេសមកពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាមកបង្ហាត់បង្រៀនណែនាំដល់សិក្ខាកាម អំពីការអានសៀវភៅគ្រូ មុខវិទ្យាអប់ំកាយនិងកីឡា ការធ្វើផែនការ បង្រៀន ប្រចាំឆ្នាំ និងកិច្ចតែងការបង្រៀនសម្រាប់អនុវត្តកម្មវិធីអប់រំកាយបែបថ្មី។
អ្នកសម្របសម្រួលគម្រោងរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់កម្មវិធី អប់រំ កាយ បែបថ្មីនេះ វាមានប្រភេទកីឡាជាច្រើន ប្របើលោកគ្រូអ្នកគ្រូចេះ និងដឹងយល់ស៊ី ជម្រៅ ហើយនាំយកចំណេះដឹងដែលទទួលបានយកទៅអ នុវត្ត នៅតាមសាលារៀន នោះ វិស័យកីឡានៅកម្ពុជានឹងកាន់តែអភិវឌ្ឍរីកចំរើននិងកាន់តែប្រសើរ។
លោក ពន្យល់ទៀតថា អប់រំកាយបែបថ្មីនេះ មានប្រភេទកីឡាជាច្រើន ដែលជា មូល ដ្ឋានគ្រឹះជួយឲ្យក្មេងៗសិស្សសាលាអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីពនៅពេលដែលពួកគេរៀនចប់ថ្នាក់វិទ្យាល័យ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់ នឹងនាំយកចំណេះដឹងទាំងអស់ទៅអនុវត្តនៅតាមសាលារបស់ខ្លួន ដើម្បីជួយឲ្យ សិស្សមានសុខភាពល្អរឹងមាំ នឹងក្លាយជាអ្នកកីឡាអាជីពជួយលើកស្ទួយមុខមាត់ កម្ពុជា លើឆាកអន្តរជាតិ។សូមបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលកម្មវិធីអប់រំកាយ បែបថ្មី របស់អង្គការក្រៅបេះដួងមាសនេះ គឺបានផ្សព្វផ្សាយដល់រាជធានីខេត្តគោល ដៅ ចំនួន៣ មានដូចជា ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ មាន ១៤ខណ្ឌ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ