ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់និង ជាអ្នកជាសះស្បើយ ៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានមួយដោយបាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩សម្រាប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤គឺមានចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៣នាក់។

គួរបញ្ជាក់ថា៖ បើតាមក្រសួងសុខាភិបាល បានឱ្យដឹងដែរថាគិតមកដល់ពេលនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩០៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០១៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។ដោយឡែកចំពោះករណីនាំចូលពីក្រៅប្រទេស២១២៤៦(ថ្មី:០)និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍១៧២៥៥នាក់(ថ្មី២នាក់)។

គួរបញ្ជាក់ថាចំពោះ កំណើនអត្រាចាក់វាក់សាំងកូរីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ក្នុងនេះមាន៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៤០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១១,០០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៨៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,៤៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៧៣ភាគរយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner