ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញការកសាងពូនជ្រុំរដ្ឋបាលទំនើប សម្បូរដោយ មូល ធនមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់អំពីគោលនយោបាយដឹកនាំ ដោយសង្តត់ធ្ងន់លើការកសាងពូនជ្រុំរដ្ឋបាលទំនើប រឹងមាំ មានមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់ស្ថាបត្យករ វ័យក្មេង កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងនៃក្តីស្រមៃនាពេលអនាគត” ក្រុង អរិយក្ស ត្រ នារសៀល ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម អបអរសាទរចំពោះជោគជ័យរបស់ស្ថាបត្យករវ័យក្មេងកម្ពុជាទាំងអស់ ដែល បាន ចូលរួមក្នុងកម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជាឆ្នាំ២០២៣ និងស្នើឱ្យបន្ត ការរៀប ចំកម្មវិធីនេះជាបន្តបន្ទាប់ ដោយពង្រីកប្រធានបទនៃកម្មវិធីនេះបន្ថែមទៀត។ការកសាងធនធានខួរក្បាល ជាពិសេសក្នុងវិស័យស្ថាបត្យកម្ម គឺជាកិច្ចការមួយ ដែល មានគុណតម្លៃដ៏ធំធេង និងជាការវិនិយោគសម្រាប់អនាគតទាំងអស់គ្នា។

ឯកឧត្តម សាយ សំអាល់ ចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មាន ម្ហូប លើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួម ចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែល នេះជា បុរេ លក្ខ ខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និង ប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ន យើងសង្កេតឃើញស្ថាបត្យកម្ម ខ្មែរមានការរីក ចម្រើន ដោយក្នុងនោះនៅតាមអគាររដ្ឋនានាដូចជា វិមានសន្តិភាព អគារក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារក្រសួងមហាផ្ទៃ អគ្គបញ្ជាការ កងទ័ព ជើងគោក គឺសុទ្ធសឹងតែមានរចនាបទស្ថាបត្យកម្មខ្មែរ ហើយនេះគឺជាមោទនភាព មួយ របស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ាមួយដ៏ត្រឹមត្រូវ ហើយនាពេល អនាគត កម្ពុជានឹងមានអគារល្អស្អាត ប្រកបដោយផាសុកភាព និងបម្រើដល់ ឧត្តមប្រយោជន៍សេដ្ឋកិច្ច សង្គម និង វប្បធម៌របស់កម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner