រដ្ឋបាលខេត្តកំពង់ធំ បដិសេធចំពោះព័ត៌មានដែលអាជ្ញាធរខេត្តមានបំណងចាប់ខ្លួនព្រះតេជគុណ សំ គឹមសាធ

អ្នកនាំពាក្យខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យុអាស៊ីសេរី (RFA) បានផ្សព្វផ្សាយព័ត៌មានមួយស្តីពីដំណើរធម្មយាត្រាពីទីលានប្រជាធិបតេយ្យ ទៅខេត្តសៀមរាប របស់ព្រះតេជគុណ សំ គឹមសាធ ដោយបានភ្ជាប់នូវខ្លឹមសារថា អាជ្ញាធរខេត្តកំពង់ធំគំរាមចាប់ខ្លួនព្រះតេជគុណនៅពេលមកដល់ខេត្តកំពង់ធំ។

អ្នកនាំពាក្យខេត្តកំពង់ធំ បានធ្វើការបដិសេដទាំងស្រុងចំពោះព័ត៌មានដែលថាអាជ្ញាធរខេត្តកំពង់ធំ មានបំណងចាប់ខ្លួន ព្រះតេជគុណ សំ គឹមសាធ​នៅពេលដែលមកដល់ខេត្តកំពង់ធំ។ អាជ្ញាធរខេត្តកំពង់ធំគោរពនូវសិទ្ធិសេរីភាពក្នុងការនិមន្តរបស់ព្រះអង្គ ក្នុងការណ៏ដែលព្រះអង្គនិមន្តដោយមានរបៀបរៀបរយ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕

ads banner