សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ លើកឡើងពីសុជីវធម៌ថ្វាយបង្គំនិងសំពះតាមប្រពៃណីខ្មែរ

ភ្នំពេញ៖ ពលរដ្ឋខ្មែរ ​មួយចំនួន តែងតែមាន​ការយល់ច្រឡំ​អំពី​របៀប​សំពះ និង​តែងតែ​ធ្វើ​ឆ្គង​ប្រាសចាក​ពី​របៀប​សំពះ​របស់​ខ្មែរ។ ការសំពះរបស់ខ្មែរមាន៥របៀប

១. កម្ពស់​ត្រឹម​ដើមទ្រូង “សម្រាប់​សំពះ​វ័យ ឋានៈ​ស្មើគ្នា ឬ​មិត្តភក្តិ”។

២. កម្ពស់​ត្រឹម​មាត់ “សម្រាប់​សំពះ​វ័យចាស់​ជាង ឋានៈ​ធំ​ជាង ឬ​ចៅហ្វាយនាយ”។

៣. កម្ពស់​ត្រឹម​ចុង​ច្រមុះ “សម្រាប់​សំពះ មាតាបិតា ជីដូន​ជីតា គ្រូ​បា​អាចារ្យ”។

៤. កម្ពស់​ត្រឹម​ចិញ្ចើម “សម្រាប់​សំពះ​ព្រះសង្ឃ ព្រះមហាក្សត្រ ឬ​វត្ថុ​ស័ក្តិសិទ្ធិ”។

៥. កម្ពស់​ត្រឹម​ចិញ្ចើម​ឡើងទៅ “សម្រាប់​សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬ​បួងសួង”។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ លើកឡើងពីសុជីវធម៌ថ្វាយបង្គំនិងសំពះតាមប្រពៃណីខ្មែរ។ ៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner