សម្ដេចធិបតី ណែនាំឲ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ

ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ។

ពាក់ព័ន្ធនឹងបញ្ហាការងារព័ត៌មាន និងសាធារណៈមតិនេះដែរ សម្តេចធិបតី ធ្លាប់បានណែនាំឲ្យបង្កើតក្រុមការងារពិសេស ផ្នែកផ្សព្វផ្សាយដើម្បីជួយដល់ការផ្សាយរបស់រាជធានី-ខេត្ត ដើម្បីឆ្លើយតបបានរហ័ស និងមានប្រសិទ្ធភាពទាំងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន និងធ្លាប់បានណែនាំឲ្យប្រើប្រាស់មន្ទីរព័ត៌មានជាសេនាធិការ ព័ត៌មាន ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន ត្រូវដើរតួនាទីជាអ្នកធ្វើការងារសាធារណៈមតិ បុរេសកម្ម កុំចាំបាច់មានរឿងមួយដែលផ្ទុះខ្លាំងហើយ បានទៅពន្លត់តាមក្រោយ។ ការដោះស្រាយមានតាមដំណាក់កាលនីមួយៗ មិនចាំបាច់មានរឿងអ្វីបន្ដិចក៏ឡើង ដល់ថ្នាក់ជាតិនោះទេ ត្រូវដោះស្រាយតាមដំណាក់កាល។

#ams1minute

ads banner