ជនសង្ស័យ ៨១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៥ករណី ថ្ងៃទី៣ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ២០នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៣៤នាក់ស្រី ២នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៧២,៤៤ក្រាម និង១៥កញ្ចប់តូច។ កេតាមីន(Ke) ស្មើ៣៦,១៩ក្រាម។
អុិចស្តាសុី(mdma) ស្មើ១០៤គ្រាប់។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា


ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕