ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ការបោះឆ្នោតនៅកម្ពុជាចែកចេញជា២ប្រភេទ គឺការបោះឆ្នោតសកល និង អសកល

តាកែវ ៖ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្រុកគីរីវង្ស ខេត្តតាកែវ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មា ធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា មកពីស្រុកគិរីវង់ ស្រុកកោះអណ្តែត និងស្រុកបុរីជលសារ នៃខេត្តតាកែវ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ។

ឯកឧត្តម បញ្ជាក់បន្តថា កម្ពុជាមានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

ឯកឧត្តមបណ្ឌិត បាន បញ្ជាក់ ថា យើងទាំងអស់គ្នា ជាសមាជិក សមាជិការបស់ គណបក្សដែលជាអង្គបោះឆ្នោតគ្រប់រូបរបស់គណបក្សប្រជាជន កម្ពុជា សមាជិករដ្ឋសភា មណ្ឌលខេត្តកែវ និង សមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្ត ត្រូវទៅចូលរួមបោះឆ្នោត ជូន គណបក្ស ប្រជាជនកម្ពុជា ទាំងអស់គ្នា ស្របតាមគោលការណ៍ សមាជិក ឬសមាជិកា នៃអង្គ បោះ ឆ្នោតមួយរូប គឺជាសន្លឹក ឆ្នោត មួយសន្លឹក របស់គណបក្ស ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩ មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ។ សម្រាបការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner