គណៈមេធាវីកម្ពុជារៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ប្រមូលបច្ច័យយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ឧដុង្គម៉ែជ័យ
(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សា សមាជិក សមាជិកាគណៈមេធាវី និងបុគ្គលិក នៃគណៈមេធាវី បានផ្ដួចផ្ដើមបុណ្យ (ផ្កាប្រាក់សាមគ្គី មេធាវី ) ដើម្បីប្រមូលបច្ច័យ យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីបុណ្យផ្កាប្រាក់សាមគ្គីមេធាវីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវនិងមានការអញ្ជើញចូលរួមដោយ អតីត ប្រធាន គណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកទាំងអស់ របស់គណៈមេធាវី ។
ឯកឧត្តម ប្រធានគណៈមេធាវី បានថ្លែងអំណរគុណ អតីតប្រធាន គណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចូលរួម បុណ្យផ្កាសាមគ្គីនៅទីនេះ ម្យ៉ាងទៀត សទ្ធាជ្រះថ្លា ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា