ក្រុមយុវជនសង្គមស៊ីវិលថោ្កលទោសចំពោះមន្រ្តីសមាគមអាដហុក

ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត សូមសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះបុគ្គលឬស្ថាប័ន អង្គការ សមាគម​ដែលធ្វើសកម្មភាពរបស់ខ្លួនជ្រុលនិយមដែលជាចរិតនយោយបាយ មិនបានហុចប្រយោជន៍ជូនសង្គមជាតិ ជាក់ស្តែងមានមន្រ្តីសមាគម អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា បានប្រើពាក្យសម្ដីប្រមាថដល់គណបក្សកាន់អំណាចទង្វើរបស់បុគ្គលរូបនេះ គឺបង្កើតឡើងក្នុងគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតប្រជាជនទូទៅឱ្យជឿលង់មនោគមវិជ្ជាខ្មៅកខ្វក់ដែលអាចឈានទៅបញ្ឆេះឱ្យកើតវិទ្ធង្សនាជាមួយរាជរដ្ឋាភិបាលជាដើម។ ការបង្កើតបញ្ហា និងធ្វើសកម្មភាពផ្សេងៗរបស់នយោបាយក្រុមប្រឆាំងឬក្រុមសង្គមស៊ីវិល (NGOs) ដែលជ្រុលនិយម គឺបានកើតមានរាប់សិបឆ្នាំមកនេះ មិនដែលបានផ្តល់ផលចំណេញដល់ជាតិ មាតុភូមិនោះទេ ប៉ុន្ដែបែរជាធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ ដើម្បីបោកបញ្ឆោត បោកប្រាស់ដល់ប្រជាពលរដ្ឋខ្មែរទៅវិញ។

ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន សិស្ស និស្សិត បញ្ញវន្ត និងមន្រ្តីរាជការ សូមធ្វើការគាំទ្រស្ថានប័នពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមន្រ្តីសមាគមរូបនេះ មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែល ករណីនេះ គឺជាមេរៀនមួយទៀត សម្រាប់បុគ្គលដែលកំពុងជ្រកក្រោមឈ្មោះអង្គការ សមាគម សង្គមស៊ីវិលមួយចំនួនគួរកុំយកខ្លួនបៀត និងកុំយកគំរូដូចបុគ្គលរូបនេះឱ្យសោះ។

ជាចុងក្រោយ ក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់មហាជនកុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយរបស់ក្រុមសង្គមស៊ីវិលជ្រុលនិយមដែរ អាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសយើងរួបរួមគ្នាដើម្បី កម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕

ads banner