ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសលោក សុន ឆ័យ
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនខ្មែរទូទៅ ដែលកំពុងតែធ្វើយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ក្រុមប្រឆាំងជ្រុលនិយម» កន្លកមក។ ចូលមកដល់ថ្ងៃនេះ សូមធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសលើលោក សុន ឆ័យ ដែរជាអ្នកធ្វើសកម្មភាពនយោបាយ តែងតែនិយាយញុះញង់ឱ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ ជាក់ស្តែងក្នុងរយៈពេលកន្លងមករូប លោក និងបក្សពួក បានបណ្តុះនូវចិត្តគំនិតឱ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ផ្ទុយមកវិញឥទ្ធិពលទាំងអស់បានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួន ដែលបណ្តាលឱ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទណ្ឌ ដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់រូបលោក ទាំងដោយផ្ទាល់ និងប្រយោល។
ដើម្បីបង្ការ និងលុបបំបាត់នូវវប្បធម៌ជ្រុលនិយមហួសហេតុដដែលៗ។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានធ្វើការគាំទ្រដល់ចំណាត់ការរបស់តុលាការ និងសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោម៖
-យើងខ្ញុំសូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូលដែលជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា និងផ្តល់យុត្ដិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជាក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី។
-យើងខ្ញុំសូមអំពាវនាវដល់បណ្តាលស្ថាប័នពាក់ព័ន្ធ សូមធ្វើចំណាត់ការជាក់លាក់លើបុគ្គល និងក្រុមប្រឆាំងទុច្ចរិត ដែលតែងតែញុះញង់ធ្វើឱ្យប្រជាពលរដ្ឋយល់ខុសហើយបែរជាធ្វើទង្វើ និងសកម្មភាពខុសច្បាប់ទៅវិញ។
-យើងខ្ញុំក៏សូមអំពាវនាវដល់បណ្តាលមហាជនទូទៅ សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «យើងរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា»។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជនខ្មែរ ដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឱ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអណាធិបតេយ្យជាដាច់ខាត៕