តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋឃុំស្យា

ពោធិសាត់៖ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋឃុំស្យា ស្រុកកណ្ដៀងនៅអនុវិទ្យាល័យស៊ុយ សែម នទីសេដ្ឋា ដោយមាន ការចូលរួមពីលោក រុន សារី អភិបាលរងខេត្ត លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង និងលោក វិន ឡៃ ប្រធានក្រុមប្រឹក្សាឃុំស្យា។ ក្នុងជំនួបកាលពីចុងសប្ដាហ៍កន្លងទៅនេះឯកឧត្តម ស៊ុយ សែម បាន ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋស្រុកណ្ដៀង និយាយរួម និយាយដោយឡែកប្រជាពលរដ្ឋឃុំស្យា ដែលតែងតែគាំទ្រគណបក្ស ប្រជាជនកម្ពុជារហូតមក។ឯកឧត្តមបន្តថា ការជួបជុំគ្នាមានទាំងមេឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ នគរបាលប៉ុស្ដិ៍រដ្ឋបាល យុវជន និងប្រជាពលរដ្ឋគ្រប់ភូមិដើម្បីដឹងសុខ ដឹងទុក្ខគ្នាទៅវិញទៅមកហើយក៏ជាវេទិកាសាធារណៈមួយបើកចំហឱ្យបងប្អូនលើកឡើងនូវបញ្ហាប្រឈមនានាជាក្ដីកង្វល់ជាសំណូមពរដើម្បីយកមកដោះស្រាយ។រាល់បញ្ហាឬសំណូមពរបើអាច ដោះស្រាយបាន ឯកឧត្តមនឹងដោះស្រាយជូនភ្លាមៗតែបើមិនអាចដោះស្រាយបាននឹងបញ្ជូនទៅស្រុក ទៅខេត្ត ទៅរដ្ឋសភា និងរាជរដ្ឋាភិបាលបន្តទៀត គឺមិន អាចទុកចោលនោះទេ។ ជាសំណូមពរ ពិសេសតាមភូមិនីមួយៗ បានសុំធ្វើផ្លូវថ្មី ជួសជុលផ្លូវ ចាស់ជាផ្លូវក្រាលក្រួសក្រហម សុំជួយសាងសង់ស្ពាន ទំនប់បង្ហៀរ ទ្វាទឹកជាដើម។    រាល់បញ្ហាទាំងអស់ បានត្រូវឯកឧត្តម ស៊ុយ សែម លោកអភិបាលស្រុកកណ្ដៀង និងលោកមេឃុំស្យា ដោះស្រាយជូន ភ្លាមៗ ព្រមទាំងបានបំភ្លឺជូនទៅតាមលក្ខណៈការងារ និងនីតិវិធីច្បាប់។ ក្នុងឱកាសនោះឯកឧត្តម ស៊ុយ សែម បានចូលរួមកសាងស្ពាន ឆ្លង អូរក្នុងភូមិមួយកន្លែងព្រមទាំងបានជូនថ្នាំពេទ្យព្យាបាលជំងឺដល់ បងប្អូន ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដែលចូលរួមផងដែរ ៕

ដោយ៖ចេងពុំ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner