យុវជនប្រឡង គ្រូជំនាញឯកទេសកីឡា និងអ្នកសង្កេតការណ៍ កោតសរសើរការរៀបចំប្រឡង មានសុក្រិត្យ និងតម្លាភាព
(ភ្នំពេញ)៖ យុវជនដែលបានចូលរួមប្រឡងជ្រើសរើសគ្រូជំនាញឯកទេសកីឡា ក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអ្នកចូលរួមសង្កេតការណ៍មកពីបណ្តាសកលវិទ្យាល័យ ក៏ដូចជាមហាវិទ្យាល័យនានា បានចូលរួមប្រឡងនិងសង្កេតការណ៍រយៈពេល២ថ្ងៃពោលគឺនៅថ្ងៃប្រឡងវិញ្ញាសារសរសេរ និងវិញ្ញាសារអនុវត្តន៍កាយសម្បទានៅលើទីលាន បានបង្ហាញពីទំនុកចិត្ត និងហៅថាការប្រឡងដែលរៀបចំដោយក្រសួងមុខងារសារធារណៈ និងក្រសួងអប់រំយុជន និងកីឡា ក៏ដូចជាមានការចូលរួមពីភាគីពាក់ព័ន្ធគឺមានភាពសុក្រិត្យ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។
លោក រី រិទ្ធី បេក្ខជនមកពីខេត្តក្រចេះ ជាបេក្ខភាពប្រឡងគ្រូអប់រំកាយ បានលើកឡើងថា ដោយស្រលាញ់ការងារផ្នែកកីឡាពិសេសជំនាញទៅលើកីឡាបាល់ទះ ក៏ដូចជាមានបំណងចង់ចូលបំរើការងារនៅក្នុងក្របខ័ណ្ឌគ្រូកីឡា ដើម្បីចែករំលែកចំណេះ ជំនាញដែលខ្លួនមានទៅកាន់សិស្សានុស្សិលើវិស័យមួយនេះនៅតាមសាលា លោកបានសម្រេចដាក់ពាក្យចូលរួមប្រឡងប្រជែង។ លោកបន្ថែមថា តាមរយៈការរៀបចំការប្រឡងសំណេរ ក៏ដូជាការអនុវត្តន៍កាយសម្បទានៅលើទីលាន លោកយល់ឃើញថាការរៀបចំបានល្អ តាមតម្លាភាព យុត្តិធម៌ ដែលមានអ្នកចូលរួមអង្កេតការណ៍មកពីគ្រប់ផ្នែកពាក់ប័ន្ធ។
កញ្ញា ព្រហ្ម សុវិតា បេក្ខនារីមកពីខេត្តក្រចេះ ដែរបានបង្ហាញពីការសប្បាយរីករាយជាមួយនិងការរៀបចំការប្រឡងដែលរៀបចំដោយក្រសួងមុខងារសារធារណៈ និងក្រសួងអប់រំយុជន និងកីឡា ក៏ដូចជាមានការចូលរួមពីភាគីពាក់ព័ន្ធគឺមានភាពសុក្រិត្យ គ្មានការសូកប៉ាន់ ដែលធ្វើឱ្យបេក្ខជន និងបេក្ខនារី គាត់មានទំនុកចិត្ត ។
សម្ភាសន៍ ……លោក រី រិទ្ធី បេក្ខជនមកពីខេត្តក្រចេះ ….កញ្ញា ព្រហ្ម សុវិតា បេក្ខនារីមកពីខេត្តក្រចេះ………
លោក ម៉ម បញ្ញា ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច អ្នកចូលរួមសង្កេតការណ៍ លើកឡើងថា ការប្រឡងប្រជែងជ្រើសរើសបង្រៀន ឯកទេសអប់រំកាយ និងកីឡា ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមានការចូលរួមពីអ្នកសង្កេតការណ៍ផ្សេងៗ មានលក្ខណៈល្អ ។
កញ្ញា វណ្ណរត្ន័ នីតា ដែលជាអ្នកចូលរួមសង្កេតការណ៍ បានលើកឡើងថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នេះមានភាពប្លែកជាងរាល់ដង ដោយការពិនិត្យមើលការប្រឡងការអនុវត្តន៍លើវិញ្ញាសាកីឡានេះ មានលក្ខណៈទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ឃើញថាមានការតឹងរឹង និងសុក្រិត្យបំផុត ហើយបេក្ខជនមិនបាច់ព្រួយបារម្មណ៍រឿងវិញ្ញានោះទេ ព្រោះក្រោយពីពេលប្រឡងចប់បេក្ខជនអាចឹងពីពិទ្ទុរបស់ខ្លួនភ្លាម។
សម្ភាសន៍ ….លោក ម៉ម បញ្ញា អ្នកចូលរួមសង្កេតការណ៍ស្ម័គ្រចិត្ត …..
កញ្ញា វណ្ណរត្ន័ នីតា ដែលជាអ្នកចូលរួមសង្កេតការណ៍
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ ត្រូវបានបែងចែកវិញ្ញាសារជាពីរប្រភេទ ក្នុងនោះ ប្រភេទវិញ្ញាសាសរសេរ មានដូចជា វប្បធម៌ទូទៅ, ជីវវិទ្យា និងភាសាអង់គ្លេស ។ ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡានេះ ក្រសួងបានទទួលបេក្ខភាពចុះឈ្មោះ និងបំពេញឯកសារគ្រប់គ្រាន់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន១,៨៩២នាក់ (ស្រី៥៧៩នាក់) រួមមាន៖ កម្រិត ១២+៤ ចំនួន៤៤៣នាក់ និងកម្រិត ១២+២ ចំនួន ១,៤៤៩នាក់។ អ្នកសង្កេតការណ៍ ចំនួន ១៦១រូប បាននិងបន្តចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ទាំងអំឡុងពេលប្រឡងប្រភេទវិញ្ញាសាសរសេរ ទាំងដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជន និងការប្រឡងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា វត្តមានអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ទាំងតំណាងសកលវិទ្យាល័យនានា ទាំងសាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយនឹងក្រុមគ្រូពេទ្យ តែងតែនៅក្បែរ និងចូលរួមសង្កេតការណ៍តាមដានពីសកម្មភាពរបស់ពួកយើងជារៀងរាល់ថ្ងៃ។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការប្រឡងអនុវត្ត និងកិច្ចការវិនិច្ឆ័យលើវិញ្ញាសាអនុវត្តន៍កីឡានៃការប្រឡងប្រជែងជ្រើសរើសបង្រៀន ឯកទេសអប់រំកាយ និងកីឡា ដោយបើកចំហរ ប្រឡងភ្លាមចេញលទ្ធផលពិន្ទុភ្លាម តាមជាក់ស្តែង និងដោយមានការចុះហត្ថលេខាយល់ព្រមទទួលស្គាល់លទ្ធផលពីសាមីបេក្ខជន យ៉ាងសុក្រិត យុត្តិធម៌ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
លទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងប្រកាសនារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងមុខងារសាធារណៈ ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា