អបអរសាទរគម្រប់ខួប១៥ឆ្នាំ ហាងម៉ូទ័រកាហ្វេ (Motor Café) «ឧត្តមភាពនៃសេវាកម្ម ម្ហូបអាហារ និងគំនិតច្នៃប្រឌិត»

កាលពីល្ងាច ថ្ងៃពុធ ទី ៣១ ខែមករា ឆ្នាំ​ ២០២៤  ហាងម៉ូទ័រកាហ្វេ (Motor Café)  ដែល ជាភោជនីយដ្ឋានដ៏និយមពីសំណាក់មហាជនបានអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការដ៏ជោគជ័យអស់រយៈពេល ១៥ឆ្នាំមកហើយ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ម៉ូទ័រកាហ្វេ ប្រកាន់ខ្ជាប់នូវការតាំងចិត្តយ៉ាងមោះមុតចំពោះ ឧត្តមភាពនៃ សេវាកម្ម ម្ហូបអាហារ និងគំនិតច្នៃប្រឌិត។

ហាងម៉ូទ័រកាហ្វេ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ ក្នុងចេតនាថ្លែងអំណរគុណ អតិថិជនដែលបាននិងកំពុងបន្ដគាំទ្រទាំងម្ហូបអាហារនិងសេវាកម្ម នាពេលកន្លង និងដើម្បីអបអរសាទរលើនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យ ក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ។ ក្នុងពិធីនេះដែរក៏មានការជួបជុំថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងឆ្លៀតឱកាសជួបជុំអតិថិជន និងអ្នកគាំទ្រពិសេសរបស់ខ្លួនផងដែរ ជាមួយកម្មវិធីជបលៀង ព្រមជាមួយនិងការផ្តល់ជូនពិសេសៗជាច្រើន ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកស្រី ពុធ ធីតា ស្ថាបនិក និងជាម្ចាស់ហាងម៉ូទ័រកាហ្វេបានថ្លែងថា៖

 « ជាការពិតណាស់កត្តាជោគជ័យរបស់យើង ដែលបានឈរជើងរហូតមកដល់ឆ្នាំទី១៥នេះ គឺកើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងកិច្ចសហការជាមួយដៃគូផ្គត់ផ្គង់ទាំងអស់ដែលជួយឱ្យយើងអាចបំពេញបេសសកម្ម សម្រេចទស្សនវិស័យរបស់យើង។ ពួកយើងមានចក្ខុវិស័យសម្រាប់ការរីកចម្រើនឆ្ពោះទៅមុខជានិច្ច ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។»

ហាងម៉ូទ័រកាហ្វេមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ និងបានផ្តើមចេញពីអាគារដ៏សាមញ្ញមួយ កែប្រែទៅជាហាងដ៏ពិសេសសម្រាប់អ្នកស្រឡាញ់ចូលចិត្តម៉ូតូ ដោយផ្ទៃខាងក្នុងនៃហាងត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់សោភ័ណភាព និងបទពិសោធន៍ក្នុងការជួបជុំគ្នាទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់ចូលចិត្តម៉ូតូគ្រប់រូប។

លោកស្រី ពុធ ធីតា បានបន្ថែមទៀតថា៖

« កាលពីមុន ទីក្រុងភ្នំពេញមិនសូវមានកន្លែងកម្សាន្តសម្រាប់អ្នកដែលស្រលាញ់កីឡាម៉ូតូទេ។  ក្នុងនាមជាអ្នកស្រលាញ់ចូលចិត្តខ្លាំងក្នុងវិស័យនេះ ខ្ញុំតែងតែស្រមៃចង់បានកន្លែងមួយដែលអាចអោយអ្នកស្រឡាញ់ម៉ូតូដូចគ្នាអាចជួបគ្នានិងបង្កើតមិត្តភាពបាន។ ជាមួយនឹងធនធានស្តួចស្តើងតែបូកផ្សំនឹងការប្តេជ្ញាចិត្តខ្ពស់ គំនិតនេះត្រូវបានចាប់ផ្តើមជាមួយនឹងការផ្ដល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេស។ »

ម្ហូបអាហារនៅម៉ូទ័រកាហ្វេត្រូវបានចម្អិនឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ចុងភៅពិសេស មានបទពិសោធន៍ខ្ពស់ ដោយធានាបានទាំង សោភ័ណភាពអាហារ រសជាតិ និងអនាម័យ សម្រាប់អតិថិជនគ្រប់រូប។

ហាងម៉ូទ័រកាហ្វេ មានទទួលរៀបចំកម្មវិធីតូច ធំ ផ្សេងៗ មានបន្ទប់បែប VIP ទីកន្លែងស្អាត ធំទូលាយជាមួយមុខម្ហូបអាហារ និងភេសជ្ជៈ ដ៏សម្បូរបែប ព្រមជាមួយ ការប្រគុំតន្រ្តីជារៀងរាល់ថ្ងៃ។ ម៉ូទ័រកាហ្វេជាកន្លែងដ៏ល្អឥតខ្ចោះ បរិយាកាសល្អប្រកបដោយផាសុខភាពសម្រាប់ការជួបជុំបែប ក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និង រៀបចំកម្មវិធីផ្សេងៗ​ ដោយ មាន​ ទីតាំងចំណតរថយន្តធំទូលាយ បរិយាកាស សេវាកម្មល្អ។

គួរបញ្ជាក់ផងដែរថា ហាងម៉ូទ័រកាហ្វេ បច្ចុប្បន្នមាន ២ទីតាំងគឺ ម៉ូទ័រកាហ្វេទួលគោក និងម៉ូទ័រកាហ្វេបឹងស្នោ ដែលទើបតែបើកដំណើរការ កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ សូមតាមដាន លើគេហទំព័រហ្វេសប៊ុក https://www.facebook.com/motorcafetk និង តេលេក្រាម https://t.me/motorcafe​ សម្រាប់ព័ត៌មានអស្ចារ្យ និងពិសេសៗជាច្រើន!

ព័ត៌មានលម្អិតទាក់ទងនឹងម្ហូបអាហារ និងសេវាកម្ម ការកក់ផ្សេងៗសូមទូរស័ព្ទទៅកាន់៖ 085 566 869។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner