រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ “រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិជាង ១៤០០លានដុល្លារអាមេរិក

លើកម្មវិធីជំនួយសង្គមចំនួន៥ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋកំលុងពេលពួកគាត់ជួបវិបត្តិផ្សេងៗ”។

កម្មវិធីជំនួយសង្គមទាំង ៥ រួមមាន៖

១. កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់

២. កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩

៣. ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩

៤. កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះទឹកជំនន់

៥. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែលបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ២០២២ និងបញ្ចប់នៅខែកក្កដា ២០២៣។

#ams1minute

ads banner