ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើន
អត្ថបទដោយ៖
AMS OneMinute
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវមានភាពប្រុងប្រយ័ត្ន រហ័សរហួន និងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាពនិងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្តីពីការតភ្ជាប់ ព្រមទាំងការ ជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ី និងយុទ្ធសាស្រ្តច្រកទ្វារសាកល ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែក ឌីជីថល និងការដឹកជញ្ជូនដោយរលូន។
#ams1minute