ជនសង្ស័យ ៥១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៥ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹង ថា ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិ បត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ស្រី ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់
ប្រើប្រាស់ ៥ករណី ឃាត់ ២៧នាក់ស្រី ៣នាក់ វត្ថុតាងដែល ចាប់ យក សរុប ក្នុងថ្ងៃទី ០៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៩,០២ក្រាម។ កេតាមីន(Ke) ស្មើ១៤,២២ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕