រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធ គាំពា រសង្គម ដោយឈរលើស្មារតីមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ

ភ្នំពញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ប្ដេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារ សង្គម នៅកម្ពុជា ដោយឈរលើស្មារតី មិនបោះបង់ចោលពលរដ្ឋណាម្នាក់ ឡើយ ។ សម្ដេចបានបញ្ជាក់បែបនេះ ក្នុងពិធីបិទសន្និបាតបូក សរុប ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្ដេចធិបតីបន្តថា ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាបន្ត អភិវឌ្ឍន៍ប្រព័ន្ធគាំពាសង្គម នៅកម្ពុជា ឱ្យមាន លក្ខណៈប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និងចីរភាពដោយ ឈរលើ ស្មារតី មិនបោះបង់ចោល ពលរដ្ឋណាម្នាក់ឡើយ ។

សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល តាមរយៈការផ្ដល់កិច្ច អន្តរាគមន៍ ជួយសង្គម បានជួយគ្រួសារក្រីក្រ ក្រុមជនងាយជនរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅគ្រប់ អាណត្តិទាំងអស់ គឺធ្វើយ៉ាងណា ឱ្យប្រទេសរបស់យើង មានភាពរីក ចម្រើនតាមរយៈធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពរីកចម្រើន កាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner