ក្រុមយុវជនសង្គមស៊ីវិល តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវរួមគ្នាកម្ចាត់មនោគមន៍វិជ្ជាខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល អង្គការ សមាគម និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការឃោសនា និងធ្វើវេទិកាសាធារណៈមានដូចជា ការផ្សេព្វផ្សាយសៀវភៅខៀវ លើកផ្លាកបដា វេទិកាតាមបណ្តាលខេត្ត ក្រុង ជាដើម។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានបណ្តាលអង្គការ សមាគម សង្គមស៊ីវិលនានា បានចេញសេចក្តីប្រកាសថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវដល់បណ្តាលគណបក្សនយោបាយនានា ប្រមូលកម្លាំងជាតិទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីបន្តរក្សាបាននូវសេ្ថរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ។
លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន និងជាប្រធានក្រុមយុវជន សង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអង្កេតឃើញថា មានបណ្តាលយុវជន អង្គការ សមាគម ជាច្រើននាំគ្នាផ្សព្វផ្សាយ ធ្វើការអំពាវនាវដល់បណ្តាលគណបក្សនយោបាយ អង្គការ សមាគម រួមគ្នាលុបបំបាត់មនោគមវិជ្ជា ជ្រុលនិយមចេញពីកម្ពុជា។
លោកបន្តថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំ ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិកសមាជិការបស់ខ្លួនមកចូលរួមធ្វើអំពើខុសច្បាប់ ជាចរិតនយោយបាយ ដែលមិនបានហុចផលជូនសង្គមជាតិ ជាក់ស្តែងមានមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោល នយោបាយ ភូតភរកុហក ប្រជាភិថុត បោក បញ្ឆោត សកម្មជនរបស់ខ្លួនឱ្យជឿលង់មនោគមន៍វិជ្ជាខ្មៅកខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់។
តំណាងក្រុមយុវជន រួមទាំងអាជ្ញធរមូលដ្ឋាន បានលើកឡើងថានយោបាយក្រុមប្រឆាំង និង ក្រុម NGOs ជ្រុលនិយមមួយចំនួន គឺរាប់សិបឆ្នាំមកនេះ មិនដែលបានផ្តល់ផលចំណេញជូនជាតិនោះទេមានតែរាំងខ្ទប់ ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌ នយោបាយល្អៗ ហើយ បង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។ កន្លងមកមុន ការបោះឆ្នោតនីតិកាលទី៧ និងរហូតមកពេលបច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុល បានចេញសារគំរាមក្នុងន័យនយោបាយ ទុច្ចរិតខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជាកំពុងមាន សុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្តកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។
ចំណែកលោក ជុំ ហាក់ រួមទាំងសមាជិក សមាជីកា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន បានឱ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំតែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់ អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា។ ក្នុងរយៈពេលនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង សមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែង នៅឆ្នាំ២០៥០។ លោកបន្តថា ក្នុងន័យនេះ កម្ពុជាត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕
ដោយ៖ពលជ័យ